សម្ដេចតេជោ ហ៊ុន សែន ណែនាំអភិបាលខេត្តជាប់មាត់សមុទ្រ ឱ្យត្រៀមធ្វើជាម្ចាស់ផ្ទះ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Loading...
Added by admin
2 Views
សម្ដេចតេជោ ហ៊ុន សែន ណែនាំអភិបាលខេត្តជាប់មាត់សមុទ្រ ឱ្យត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ «ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក» នៅឆ្នាំ២០២០ (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលខេត្តជាប់មាត់សមុទ្រទាំងអស់ឱ្យត្រៀមលក្ខណៈ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ «ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក» នៅឆ្នាំ២០២០ ខាងមុខនេះ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវកម្ពុជាត្រូវបានបោះឆ្នោត ឱ្យធ្វើជាអនុប្រធានក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក និងទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រណាំងកងអន្តរជាតិលំដាប់ពិភពលោក នៅឆ្នាំ២០២០ខាងមុខនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចច្នេះថា៖ «អ្វីដែលយើងត្រូវយកចិត្តទុកដាក់ គឺត្រូវធ្វើយ៉ាងម៉េចឱ្យខេត្ត ដែលជាប់មាត់សមុទ្រទាំងអស់ ការពារនូវតំបន់ឆ្នេរ ឱ្យឆ្នេររបស់យើងនៅឋិតនៅជាឆ្នេរស្អាតបំផុត នៅក្នុងក្របខណ្ឌពិភពលោក កុំឱ្យឆ្នេររបស់យើងត្រូវបានដកចេញ»។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ត្រូវខិតខំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមកុំឲ្យមានអំពើភេរវកម្មកើតឡើងនៅតំបន់ទេសចរណ៍។

សូមបញ្ជាក់ថា កម្ពុជាមានខេត្តចំនួន៤ដែលនៅជាប់មាត់សមុទ្រ ក្នុងនោះមានខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែបជាដើម៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.